ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមជ្ឈមណ្ឌលសំខាន់ៗ
ខណៈដែលសភាពធ្ងន់ធ្ងរ និងភាពញឹកញាប់នៃភ្លើងឆេះព្រៃក្នុងរដ្ឋ California បន្តកើនឡើង សេវាទឹកភ្លើងក្នុងរដ្ឋ រួមបញ្ចូលទាំង Southern California Edison បានអនុវត្តការបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (PSPS) ដើម្បីកាត់បន្ថយហានិភ័យដែលហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបង្កឱ្យមានភ្លើងឆេះព្រៃធ្ងន់ធ្ងរ។ PSPS គឺជាឧបករណ៍ជាជម្រើសចុងក្រោយ។
PSPS ត្រូវមានការអនុញ្ញាតនិងស្ថិតក្រោមបទបញ្ញតិ្តរបស់គណៈកម្មការត្រួតពិនិត្យសេវាផ្គត់ផ្គង់ក្នុងលំនៅដ្ឋានរបស់រដ្ឋ California (CPUC)។ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សហគមន៍និងសុវត្ថិភាពដោយសារ PSPS គណៈកម្មការ CPUC បានសម្គាល់ឃើញមជ្ឈមណ្ឌលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា អង្គភាព "ដែលមានភាពចាំបាច់ដល់សុវត្ថិភាពសាធារណៈ និងដែលទាមទារជំនួយបន្ថែម និងការធ្វើផែនការទុកជាមុន ដើម្បីធានាឱ្យបាននូវភាពអត់ធន់ ក្នុងអំឡុងព្រឹត្តិការណ៍ផ្ដាច់ការផ្តល់ថាមពលនានា។"
អង្គភាពដែលត្រូវបានចាត់តាំងថាជាមជ្ឈមណ្ឌល និងជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទទួលបានការជូនដំណឹងជាអទិភាពអំពីព្រឹត្តិការណ៍ PSPS ហើយអាចទទួលបានអត្ថប្រយោជន៍ពីលទ្ធភាពចូលប្រើប្រាស់Public Safety Partner Portal ប្រកបដោយសន្ថិសុខរបស់ SCE ដែលរួមមានទាំងព័ត៌មានព្រឹត្តិការណ៍ PSPS ថ្មីៗ។ យើងនឹងធ្វើការជាមួយនឹងអង្គភាពដែលជាហេដ្ឋារចនាសម្ព័ន្ធនិងមជ្ឈមណ្ឌលសំខាន់ៗដើម្បីវាយតម្លៃភាពធន់ និងលទ្ធភាពទទួលបានថាមពលបម្រុង។
អង្គភាពដែលស្ថិតក្នុងវិស័យឧស្សាហកម្ម ដែលមានចុះឈ្មោះខាងក្រោមត្រូវបានចាត់ទុកថាជា "ហេដ្ឋារចនាសម្ព័ន្ធនិងមជ្ឈមណ្ឌលសំខាន់" ដូចការកំណត់របស់គណៈកម្មការ CPUC។
វិស័យឧស្សាហកម្ម
ទាក់ទងមកកាន់យើងខ្ញុំតាម
ដើម្បីបន្ថែមអាជីវកម្មរបស់អ្នកចូលក្នុងបញ្ជីហេដ្ឋារចនាសម្ព័ន្ធនិងមជ្ឈមណ្ឌលសំខាន់តាមការចាត់តាំងរបស់យើងខ្ញុំនោះ ឬប្រសិនបើអ្នកមានសំណួរផ្សេងទៀត សូមទាក់ទងមកកាន់អ្នកគ្រប់គ្រងគណនីរបស់អ្នក ឬផ្ញើសំណួរទៅកាន់៖
Maria Rios
ទីប្រឹក្សាជាន់ខ្ពស់ ផ្នែកអតិថិជនអាជីវកម្ម
scebcdcustomersupport@sce.com
ធនធានមានប្រយោជន៍
- ប្រព័ន្ធឆ្លើយតបក្នុងគ្រាអាសន្នស្របគ្នារបស់ SCE
- សុវត្ថិភាពប្រព័ន្ធអគ្គិសនីដែលជាកម្មសិទ្ធិរបស់អតិថិជន
- កម្មវិធីថែរក្សាអតិថិជនលំនៅដ្ឋានសម្រាប់ការបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ
- ការបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ៖ របៀបដែល Southern California Edison ធ្វើសេចក្តីសម្រេចបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ
ផតថលដៃគូសុវត្ថិភាពសាធារណៈរបស់ SCអាជីវកម្មដែលមានសិទ្ធិចូលក្នុងការចាត់តាំងជាមជ្ឈមណ្ឌលនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ អាចស្នើសុំលទ្ធភាពចូលប្រើប្រាស់ Public Safety Partner Portal