វីដេអូភាសាសញ្ញាអាមេរិក (ASL) នេះ ផ្តល់នូវទិដ្ឋភាពទូទៅនៃកម្មវិធី និងសេវាកម្មនានាដើម្បីរៀបចំ និងជួយអតិថិជនក្នុងកំឡុងពេលមាន PSPS។
ការគាំទ្រសម្រាប់អតិថិជនដែលមានតម្រូវការចូលប្រើប្រាស់ និងមុខងារ
យើងខ្ញុំផ្តល់ជូនធនធាន និងការគាំទ្រដើម្បីបំពេញតម្រូវការចម្រុះរបស់អតិថិជនរបស់យើងខ្ញុំ ក្នុងកំឡុងពេលនៃការបិទភ្លើងដើម្បីសុវត្ថិភាពសាធារណៈ (PSPS) និងការដាច់អគ្គិសនីបន្ទាន់ផ្សេងទៀត ដូចជាខ្យល់ព្យុះ ព្រឹត្តិការណ៍កម្តៅខ្លាំង គ្រោះរញ្ជួយដី ឬផលប៉ះពាល់បណ្តាញអគ្គិសនីផ្សេងទៀត។
ទទួលជំនួយឥឡូវនេះ
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមមុនពេល កំឡុងពេល និងក្រោយពេលមាន PSPS ឬការដាច់អគ្គិសនីបន្ទាន់ផ្សេងទៀត លេខ 211 ផ្តល់សេវាកម្មដោយឥតគិតថ្លៃ និងជាការសម្ងាត់ដល់អតិថិជន SCE។ លេខ 211 ភ្ជាប់អ្នកទៅកាន់ជំនួយសហគមន៍ ការត្រៀមលក្ខណៈសម្រាប់គ្រាអាសន្ន កម្មវិធីផ្តល់ស្បៀងអាហារ ឬការដឹកជញ្ជូនអាហារ កន្លែងស្នាក់នៅ ការដឹកជញ្ជូន ជំនួយសាធារណៈ និងសេវាកម្មផ្សេងៗទៀត។ វាមានផ្តល់ជូន 24 ម៉ោងក្នុងមួយថ្ងៃ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍។ ណាត់ជួបសម្រាប់ការត្រៀមលក្ខណៈសម្រាប់គ្រាអាសន្នរបស់អ្នកនៅតាមរយៈ 211now.com/sceprep ដោយចុចលេខ 211 ឬផ្ញើសារ “PREPARE” ទៅកាន់លេខ 211-211។ សម្រាប់សេវាកម្មបញ្ជូនបន្តវីដេអូ សូមចុចលេខ 1-866-346-3211។
ចុចទីនេះដើម្បីស្វែងរកការគាំទ្រក្នុងតំបន់
Medical Baseline Allowance
ប្រសិនបើអ្នក ឬនរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដែលដំណើរការដោយថាមពលអគ្គិសនីជាប្រចាំ អ្នកអាចមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ប្រាក់ឧបត្ថម្ភ Medical Baseline Allowance របស់យើង។
ចុចទីនេះដើម្បីស្វែងយល់ពីរបៀបចុះឈ្មោះ
មជ្ឈមណ្ឌលរស់នៅដោយឯករាជ្យ
មជ្ឈមណ្ឌលរស់នៅដោយឯករាជ្យគាំទ្រដល់ជនមានពិការភាពគ្រប់វ័យ និងគ្រប់មជ្ឈដ្ឋាន ដោយលើកកម្ពស់ឯករាជ្យភាព និងផ្តល់ធនធានត្រៀមលក្ខណៈសម្រាប់គ្រាអាសន្ននៅក្នុងសហគមន៍របស់អ្នក។
ចុចទីនេះដើម្បីស្វែងរកមជ្ឈមណ្ឌលដែលនៅជិតអ្នក
ទទួលការជូនដំណឹងអំពីការដាច់អគ្គិសនី រួមទាំង PSPS
មុនពេលអាចមានការដាច់អគ្គិសនី ឬ PSPS សូមធ្វើបច្ចុប្បន្នភាពជម្រើសនៃការជូនដំណឹងអំពីការដាច់អគ្គិសនីរបស់អ្នក ដើម្បីទទួលការជូនដំណឹងតាមអ៊ីមែល សារជាអក្សរ ឬការហៅជាសំឡេង។ យើងខ្ញុំនឹងបន្តផ្តល់ព័ត៌មានដល់អ្នកតាមរយៈការជូនដំណឹងព្រមានជាមុន ប្រសិនបើអាចធ្វើទៅបាន ក្នុងកំឡុងពេលនៃការដាច់អគ្គិសនី និងនៅពេលដែលចរន្តអគ្គិសនីត្រូវបានតភ្ជាប់ឡើងវិញ។
ចុចទីនេះដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនង
ការជូនដំណឹងអំពីអាសយដ្ឋាន PSPS សម្រាប់អ្នកដែលមិនមែនជាអតិថិជន SCE
ការជូនដំណឹងអំពីអាសយដ្ឋាន PSPS គឺមានប្រយោជន៍សម្រាប់អ្នកជួលលំនៅដ្ឋាន និងកន្លែងពាណិជ្ជកម្ម ដែលមិនមានគណនីសេវាកម្ម SCE ផ្ទាល់ខ្លួន អ្នកថែទាំ អ្នកធ្វើដំណើរញឹកញាប់ និងអ្នកផ្តល់សេវាកម្ម។ អ្នកអាចជ្រើសរើសទទួលការជូនដំណឹងតាមរយៈអ៊ីមែល សារជាអក្សរ ឬការហៅជាសំឡេង។ ថ្លៃសារនិងទិន្នន័យតាមធម្មតានឹងមាន។
ចុចទីនេះដើម្បីចុះឈ្មោះសម្រាប់ការជូនដំណឹងអំពីអាសយដ្ឋាន PSPS
ការបញ្ជាក់ស្វ័យភាពដើម្បីសុវត្ថិភាពរបស់អ្នកក្នុងកំឡុងពេលបិទភ្លើងអគ្គិសនី
ប្រសិនបើអ្នក ឬនរណាម្នាក់នៅក្នុងផ្ទះរបស់អ្នកមានស្ថានភាពដែលអាចរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរអាក់រអួលនៃថាមពលអគ្គិសនីក្នុងកំឡុងពេលនៃការដាច់អគ្គិសនី ឬការកាត់ផ្តាច់ដោយសារការមិនបង់ប្រាក់វិក្កយបត្រ ហើយបច្ចុប្បន្នមិនទាន់បានចុះឈ្មោះក្នុងកម្មវិធីប្រាក់ឧបត្ថម្ភ Medical Baseline Allowance របស់យើងខ្ញុំទេនោះ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវប្រាប់ឱ្យយើងខ្ញុំដឹង។ យើងនឹងចាត់វិធានការបន្ថែមដើម្បីជូនដំណឹងដល់អ្នកអំពី PSPS នៅក្នុងតំបន់របស់អ្នក។
សូមបំពេញទម្រង់បញ្ជាក់ស្វ័យភាពខាងក្រោម ដើម្បីឱ្យ SCE អាចដាក់កំណត់ចំណាំនៅលើគណនីរបស់អ្នក។ ប្រសិនបើមាន PSPS កើតឡើង ហើយយើងខ្ញុំមិនអាចទាក់ទងអ្នកតាមរយៈអ៊ីមែល សារជាអក្សរ ឬការហៅជាសំឡេងបានទេ ការបញ្ជាក់ស្វ័យភាពមានន័យថាយើងខ្ញុំអាចនឹងចាត់វិធានការបន្ថែមដើម្បីទាក់ទងអ្នក រួមទាំងការបញ្ជូនតំណាងទៅកាន់ផ្ទះរបស់អ្នកផងដែរ។
ទម្រង់បញ្ជាក់ស្វ័យភាពដែលបានបំពេញរួចរបស់អ្នកមានសុពលភាពសម្រាប់រយៈពេលមួយ (1) ឆ្នាំ បន្ទាប់ពីវាត្រូវបានដំណើរការ។ វាមិនបន្តជាថ្មីដោយស្វ័យប្រវត្តិនោះទេ។ ប៉ុន្តែ អ្នកអាចដាក់ទម្រង់នេះឡើងវិញដើម្បីបន្តវាបាន។
ចុចទីនេះដើម្បីបំពេញទម្រង់បញ្ជាក់ស្វ័យភាព
អតិថិជនដែលរងផលប៉ះពាល់ដោយ PSPS
មជ្ឈមណ្ឌលធនធានភាសាសញ្ញាអាមេរិក
គេហទំព័រមជ្ឈមណ្ឌលធនធានភាសាសញ្ញាអាមេរិករបស់ SCE ផ្តល់ការជូនដំណឹងអំពី PSPS និងព័ត៌មានពីការត្រៀមលក្ខណៈជាទម្រង់ដែលអាចចូលប្រើបានសម្រាប់មនុស្សដែលពិការភ្នែក គំហើញខ្សោយ ថ្លង់ ពិបាកស្តាប់ ឬថ្លង់និងពិការភ្នែក។
ចុចទីនេះដើម្បីស្វែងរកការជូនដំណឹងដែលអាចចូលមើលបាន
ដំណោះស្រាយថាមពលបម្រុងទុក
ដំណោះស្រាយថាមពលបម្រុងដូចជា ឧបករណ៍សាកថាមពលចល័ត និងម៉ាស៊ីនភ្លើងចល័ត ជួយឱ្យអ្នកទទួលបានថាមពេលក្នុងអំឡុងពេលដាច់អគ្គិសនី។ ប្រសិនបើអ្នកមានលក្ខណសម្បត្តិគ្រប់គ្រាន់ ប្រាក់បង្វិលមកវិញ និងការលើកទឹកចិត្តអាចនឹងមានផ្តល់ជូន។