វឌ្ឍនភាពនៃការពង្រឹងបណ្តាញ SCE

SCE ប្តេជ្ញាចិត្តចំពោះអតិថិជន និងសហគមន៍ដែលយើងបម្រើសេវា។ តាមរយៈផែនការកាត់បន្ថយគ្រោះមហន្តរាយភ្លើងឆេះព្រៃរបស់យើង យើងកំពុងពង្រឹងបណ្តាញអគ្គិសនីដោយជំនួសខ្សែភ្លើងទទេជាមួយនឹងខ្សែចម្លងដែលមានស្រោប និងការដាក់ខ្សែភ្លើងក្រោមដីនៅក្នុងតំបន់ដែលមានហានិភ័យអគ្គិភ័យខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ។

..

ការប្រុងប្រយ័ត្ន៖ ដោយសារបញ្ហាម៉ាស៊ីនមេបណ្តោះអាសន្ន សេវាកម្មមួយចំនួនត្រូវបានផ្អាក។ ប្រសិនបើការផ្ទុកឡើងវិញមិនបានធ្វើបច្ចុប្បន្នភាពទិន្នន័យទេនោះ សូមព្យាយាមម្តងទៀតក្នុងពេលប៉ុន្មាននាទីទៀត។ សូមអរគុណចំពោះការអត់ធ្មត់ និងការយោគយល់របស់អ្នក ខណៈពេលដែលយើងខិតខំដោះស្រាយបញ្ហានេះ។

Locations with completed covered conductor projects. SCE is strengthening its system by replacing bare wire with covered conductor, which are power lines with durable protective coating to help prevent sparks when objects such as flying tree branch during strong winds or an animal comes in contact with the line. To learn more, visit Wildfire Mitigation Efforts.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

Locations with planned covered conductor projects. SCE is strengthening its system by replacing bare wire with covered conductor, which are power lines with durable protective coating to help prevent sparks when objects such as flying tree branch during strong winds or an animal comes in contact with the line. To learn more, visit Wildfire Mitigation Efforts.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

Locations with completed undergrounding projects. SCE is undergrounding power lines, targeting the highest fire risk areas especially where lines have not been replaced by covered conductor. This map only shows undergrounding projects related to wildfire mitigation. To learn more, visit Wildfire Mitigation Efforts.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

Locations with planned undergrounding projects. SCE is undergrounding power lines, targeting the highest fire risk areas especially where lines have not been replaced by covered conductor. This map only shows undergrounding projects related to wildfire mitigation. To learn more, visit Wildfire Mitigation Efforts.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

 

Locations of high-definition wildfire cameras that pan, tilt, zoom and perform 360-degree sweeps approximately every minute to help monitor wildfire conditions in high fire risk areas. Each location typically has two cameras installed. To view the live camera feeds, visit ALERTCalifornia.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

 

Locations of weather stations that provide wind speed, humidity and temperature data that is updated every few minutes. The data allows more targeted de-energizations during Public Safety Power Shutoffs. To view current weather conditions, red flag warnings and other wildfire-related threats, visit: Weather and Fire Detection.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

 

Areas with high risk of wildfires.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

 

Areas that are served by a circuit that crosses a high fire risk area and may experience Public Safety Power Shutoffs.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

 

Areas where Southern California Edison provides electric service to customers.

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.

 

Fire perimeters of Eaton and Palisades fires

Filter data temporarily unavailable. If reloading attempt fails, please wait a short time and try again. We appreciate your patience.
Updated

កំពុងផ្ទុកឡើងកម្មវិធី។ អរគុណសម្រាប់ការរង់ចាំ។

     

ចំណាំ៖ លក្ខណៈពិសេសដែលបានបង្ហាញនៅលើផែនទីគឺសម្រាប់គោលបំណងបង្ហាញតែប៉ុណ្ណោះ។ ព័ត៌មានផែនទីមិនមានបំណងជំនួសឱ្យរបាយការណ៍ ឬឯកសារបទប្បញ្ញត្តិផ្លូវការរបស់ SCE ទេ។ ចម្ងាយ និងទីតាំងអាចមានភាពលំអៀងនៅមាត្រដ្ឋាននេះ។ ការងារដែលបានគ្រោងទុកអាចនឹងមានការផ្លាស់ប្តូរអាស្រ័យលើកត្តាជាច្រើន រួមទាំងការអនុម័តបទប្បញ្ញត្តិ លទ្ធភាព ការអនុញ្ញាត និងឧបសគ្គផ្សេងៗទៀត។ ប្រសិនបើគម្រោងមិនត្រូវបានបញ្ចប់ក្នុងកំឡុងឆ្នាំដែលបានកំណត់ដំបូង វាអាចបន្តទៅឆ្នាំបន្តបន្ទាប់។ ផែនទីត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ខែ។

សកម្មភាពកាត់បន្ថយគ្រោះមហន្តរាយភ្លើងឆេះព្រៃតាមខោនធី

ផែនការកាត់បន្ថយគ្រោះមហន្តរាយភ្លើងឆេះព្រៃរបស់ SCE រៀបរាប់ពីផ្លូវឆ្ពោះទៅមុខយ៉ាងច្បាស់លាស់ ដើម្បីបង្កើនភាពធន់នៃបណ្តាញអគ្គិសនី និងកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ។ ដោយប្រើវិធីសាស្រ្តយុទ្ធសាស្ត្រ និងទូលំទូលាយ SCE ផ្តល់អាទិភាពដល់ការពង្រឹងបណ្តាញអគ្គិសនី ការត្រួតពិនិត្យទ្រព្យសកម្ម និងសកម្មភាពគ្រប់គ្រងរុក្ខជាតិ ដើម្បីកាត់បន្ថយភ្លើងឆេះព្រៃយ៉ាងសកម្ម និងការពារសហគមន៍ដែលយើងបម្រើ។ SCE តាមដានវឌ្ឍនភាពនៃការផ្តួចផ្តើមគំនិតទាក់ទងនឹងភ្លើងឆេះព្រៃតាមស្រុករបស់ SCE និងប៉ាន់ប្រមាណដល់កម្រិតខោនធីសម្រាប់ជាការប៉ាន់ស្មានសមហេតុផល។

help icon

Frequently Asked Questions

FAQ

1. ការរចនា
ក្នុងដំណាក់កាលរចនា SCE កំណត់ជម្រើសល្អបំផុតសម្រាប់ការពង្រឹងដោយផ្អែកលើប្រវត្តិការដាច់អគ្គិសនី ទីតាំងសៀគ្វី និងតំបន់ជុំវិញ រួមទាំងរុក្ខជាតិនៅជិតឧបករណ៍ និងលក្ខខណ្ឌអាកាសធាតុកន្លងមក។ ការវិភាគនេះគឺជាជំហានសំខាន់មួយដើម្បីកំណត់ប្រភេទការងារដែលអាចបញ្ចប់បាននៅតំបន់ដែលបានស្នើឡើង និងព័ត៌មានលម្អិតដែលត្រូវការដើម្បីកំណត់វិសាលភាពនៃការងារ។

2. ការអនុញ្ញាត
ក្រោយការកំណត់វិសាលភាពនៃការងាររួច SCE អាចកំណត់ថាតើត្រូវការការអនុញ្ញាតឬអត់។ គម្រោងភាគច្រើនតម្រូវឱ្យមានលិខិតអនុញ្ញាតយ៉ាងហោចណាស់មួយសម្រាប់ការបិទផ្លូវ ជាធម្មតាពីទីក្រុង ខោនធី ឬ Caltrans។ លក្ខខណ្ឌតម្រូវលិខិតអនុញ្ញាតបន្ថែមគឺអាស្រ័យលើទីតាំងរបស់គម្រោង។ លក្ខខណ្ឌទាំងនោះអាចរួមមានលិខិតអនុញ្ញាតខាងដីរបស់រដ្ឋ និងសហព័ន្ធ ការអនុញ្ញាតខាងបរិស្ថាន សិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិឯកជន ការអនុញ្ញាតរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ឬការអនុញ្ញាតសិទ្ធិផ្លូវដែក។ ការអនុម័តលិខិតអនុញ្ញាតអាចចំណាយពេលខ្លីត្រឹមតែពីរខែ ឬដំណើរការអាចយូរជាងនេះច្រើន។

3. ការសាងសង់
ការងារអាចត្រូវបានកំណត់កាលវិភាគ ហើយការសាងសង់អាចចាប់ផ្ដើមបានបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតដែលត្រូវការទាំងអស់។ ក្នុងករណីភាគច្រើន ការងារនេះនឹងតម្រូវឱ្យមានការដាច់អគ្គិសនីនៅចុងបញ្ចប់នៃការសាងសង់ នៅពេលដែលថាមពលត្រៀមរួចរាល់សម្រាប់ប្តូរពីខ្សែលើបង្គោលដែលមិនមានការគ្របដណ្តប់ ទៅជាខ្សែចម្លងដែចលមានការគ្របដណ្តប់ ឬខ្សែក្រោមដី។ យើងនឹងជូនដំណឹងដល់អតិថិជនជាមុន ប្រសិនបើមានការដាច់អគ្គិសនី។

សុវត្ថិភាពគឺជាអាទិភាពលេខមួយរបស់ SCE។ ការងារពង្រឹងបណ្តាញអគ្គិសនីរបស់ SCE រក្សាសុវត្ថិភាពជាចម្បង និងប្រើប្រាស់យុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលបង្កើតចេញពីការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីដោះស្រាយហានិភ័យភ្លើងឆេះព្រៃភ្លាមៗ និងរយៈពេលវែង ក្នុងការឆ្លើយតបទៅនឹងតម្រូវការសហគមន៍ដែលកំពុងផ្លាស់ប្តូរ និងព្រឹត្តិការណ៍អាកាសធាតុមិនល្អខ្លាំង។ យើងបន្តពង្រឹងបណ្តាញអគ្គិសនី និងវិនិយោគលើវិធានការភាពធន់ រួមទាំងការដំឡើងខ្សែចម្លងមានសំបកការពារ ការរួមបញ្ចូលបច្ចេកវិទ្យាទំនើបៗ ដើម្បីកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃដោយសារឧបករណ៍ប្រើប្រាស់អគ្គិសនី។

SCE អភិវឌ្ឍ និងដាក់ពង្រាយការងារពង្រឹងបណ្តាញអគ្គិសនីនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់បំផុត។ យើងបន្តផ្តល់អាទិភាពដល់តំបន់ដែលមានហានិភ័យបំផុតរបស់យើងមុនគេ។ ដើម្បីកំណត់តំបន់ដែលមានហានិភ័យអគ្គិភ័យខ្ពស់ SCE ប្រើប្រាស់ការរួមបញ្ចូលគ្នានៃការធ្វើគំរូហានិភ័យភ្លើងឆេះព្រៃ ផែនទីស្រុកដែលមានការគំរាមកំហែងដោយអគ្គិភ័យខ្ពស់របស់ CPUC និងទិន្នន័យអគ្គិភ័យពីអតីតកាល។ ដោយសារការគំរាមកំហែងនៃភ្លើងឆេះព្រៃបន្តកើនឡើង SCE តែងតែត្រួតពិនិត្យតំបន់សេវាកម្មរបស់ខ្លួនដើម្បីវាយតម្លៃកត្តាហានិភ័យជាប្រចាំ
ដោយការជំនួសខ្សែអគ្គិសនីទទេជាមួយខ្សែចម្លងដែលមានស្រោប និងការដាក់ខ្សែភ្លើងក្រោមដីនៅតំបន់ដែលមានហានិភ័យភ្លើងឆេះខ្ពស់ SCE បានកាត់បន្ថយឱកាសនៃការឆេះឡើងក្នុងអំឡុងពេលអាកាសធាតុមិនល្អបានគួរឱ្យកត់សម្គាល់។ វាជួយការពារកុំឲ្យមានការដាច់អគ្គិសនី ហើយធានាឲ្យមានថាមពលផ្គត់ផ្គង់ដែលអាចទុកចិត្តបាន។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អការវិភាគបែបប៉ាន់ស្មាន ជួយកាត់បន្ថយផលប៉ះពាល់នៃព្រឹត្តិការណ៍ PSPS។ ហ្វុយហ្សីបដែលដំណើរការលឿន និងកុងតាក់ស្វ័យប្រវត្តិ បង្កើនភាពត្រឹមត្រូវនៃការបិទ កាត់បន្ថយចំនួនអតិថិជនដែលរងផលប៉ះពាល់ និងបង្កើនសុវត្ថិភាពទូទៅ។ ការពង្រឹងបណ្ដាញអគ្គិសនីគាំទ្រការរួមបញ្ចូលធនធានថាមពលស្អាតបន្ថែម ដែលរួមចំណែកដល់គោលដៅរបស់រដ្ឋ California ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ខ្សែចម្លងដែលមានស្រោប (ខ្សែភ្លើងដែលមានការគ្របបិទបាំង) គឺជាខ្សែភ្លើងលើបង្គោល ដែលមានគម្របស្រោបការពារជាប់បានយូរដើម្បីជួយការពារការផ្ទុះសេនៅពេលវត្ថុប៉ះនឹងខ្សែ ឬនៅពេលដែលខ្សែប៉ះទង្គិចគ្នា។ SCE ជំនួសខ្សែភ្លើងស្រាតដោយខ្សែចម្លងដែលមានស្រោប ដើម្បីជួយកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ។
ខ្សែចម្លងដែលមានស្រោប ចំណាយពេលប្រហែល 16 ទៅ 24 ខែដើម្បីដាក់ពង្រាយ។ នៅចុងឆ្នាំ 2025 SCE រំពឹងថានឹងសម្រេចបានការពង្រឹងបណ្តាញប្រហែល 90% នៃខ្សែចែកចាយសរុបរបស់យើងនៅក្នុងតំបន់ដែលមានហានិភ័យអគ្គីភ័យខ្ពស់។ 

SCE កំពុងស្វះស្វែងធ្វើការងារបង្កប់ខ្សែភ្លើងក្រោមដីដើម្បីជួយកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃ និងបង្កើនភាពពឹងពាក់បានក្នុងអំឡុងពេលលក្ខខណ្ឌអាកាសធាតុអក្រក់ខ្លាំង។ យើងបានកំណត់តំបន់ដែលមានហានិភ័យភ្លើងឆេះខ្ពស់មួយចំនួនដែលជាវិធានការប្រុងប្រយ័ត្នក្នុងការផ្លាស់ទីខ្សែភ្លើងទៅក្រោមដីដើម្បីហេតុផលសុវត្ថិភាពសាធារណៈ ប្រសិនបើមិនទាន់ធ្វើឱ្យរឹងដោយប្រើខ្សែចម្លងស្រោបជិត និងអាចធ្វើដូច្នេះបាន។ SCE អាចជ្រើសរើសខ្សែភ្លើងក្រោមដីនៅក្នុងតំបន់ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ រួមទាំងចំណុចច្រកចេញ និងច្រកចូលមានកំណត់ទៅកាន់សហគមន៍ ផលវិបាកដែលអាចកើតមានខ្លាំង និងកត្តាផ្សេងទៀត។ ស្វែងយល់បន្ថែមអំពីការបង្កប់ខ្សែភ្លើងក្រោមដីជាវិធានការកាត់បន្ថយភ្លើងព្រៃជាមួយ សន្លឹកព័ត៌មាននេះ

ទោះបីជា SCE កំពុងដកខ្សែអគ្គិសនីលើបង្គោល និងឧបករណ៍ ហើយដាក់បណ្ដាញខ្សែនៅក្រោមដីនៅតំបន់គោលដៅក៏ដោយ ក៏បង្គោលដែលមានខ្សែ និងទ្រព្យសកម្មដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងទៀត (ឧទាហរណ៍ ទូរគមនាគមន៍ ខ្សែកាប។ល។) អាចនៅតែបន្តនៅលើដី។ SCE នឹងផ្សព្វផ្សាយវិសាលភាពនៃការងារជាមួយក្រុមហ៊ុនទូរគមនាគមន៍ដើម្បីទុកឱកាសឱ្យពួកគេបង្កប់ខ្សែរបស់ពួកគេក្រោមដីក្នុងពេលតែមួយ។ 

ទោះបីជាគម្រោងបង្កប់ខ្សែភ្លើងក្រោមដីអាចនឹងប្រព្រឹត្តនៅក្នុងសង្កាត់របស់អ្នកក៏ដោយ វិសាលភាពនៃការងារក៏អាស្រ័យលើផ្នែកជាក់លាក់នៃបណ្ដាញសៀគ្វីដែលត្រូវបានកំណត់គោលដៅសម្រាប់ការងារបង្កប់ក្រោមដីដែលអាចឬមិនអាចផ្គត់ផ្គង់ដល់ផ្ទះ ឬសង្កាត់របស់អ្នក។ ក្រុមការងារគម្រោងវាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើខ្សែភ្លើងដែលបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់បង្កប់ក្រោមដីតាមគោលដៅ រួមទាំងចំណុចចេញ និងចូលមានកំណត់ទៅកាន់សហគមន៍ ផលវិបាកដែលអាចកើតមានខ្លាំង និងកត្តាផ្សេងទៀត។

SCE កំពុងដាក់ខ្សែភ្លើងក្រោមដីដើម្បីជួយកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ និងបង្កើនភាពពឹងពាក់បានក្នុងអំឡុងពេលលក្ខខណ្ឌអាកាសធាតុមិនល្អខ្លាំង។ យើងបានកំណត់តំបន់ដែលមានហានិភ័យអគ្គិភ័យខ្ពស់មួយចំនួនដែលជាវិធានការប្រុងប្រយ័ត្នក្នុងការផ្លាស់ទីខ្សែភ្លើងនៅក្រោមដីដើម្បីហេតុផលសុវត្ថិភាពសាធារណៈ ប្រសិនបើមិនទាន់ធ្វើឱ្យរឹងដោយប្រើខ្សែចម្លងស្រោប និងអាចធ្វើដូច្នេះបាន។ គោលបំណងរបស់យើងគឺសុវត្ថិភាព ហើយមិនចាំបាច់សោភ័ណភាពទេ។ SCE អាចជ្រើសរើសខ្សែភ្លើងក្រោមដីនៅក្នុងតំបន់ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យមួយចំនួន រួមទាំងចំណុចច្រកចេញ និងច្រកចូលមានកំណត់ទៅកាន់សហគមន៍ ផលវិបាកដែលអាចកើតមានខ្លាំង និងកត្តាផ្សេងទៀត។ ប្រសិនបើអ្នកចង់ដឹងថាតើសហគមន៍របស់អ្នកត្រូវបានកំណត់វិសាលភាពសម្រាប់ដាក់ខ្សែភ្លើងក្រោមដីក្នុងគោលបំណងកាត់បន្ថយភ្លើងឆេះព្រៃឬអត់ សូមមើល ផែនទីរបស់យើងតាមខោនធី. ទីភ្នាក់ងាររដ្ឋាភិបាល (ឧទាហរណ៍ ទីក្រុង ខោនធី) អ្នកអភិវឌ្ឍន៍ ឬអតិថិជនជាបុគ្គលដែលចាប់អារម្មណ៍ក្នុងការចាប់ផ្តើមគម្រោងដាក់ខ្សែភ្លើងក្រោមដីដែលមិនទាក់ទងនឹងការកាត់បន្ថយភ្លើងឆេះព្រៃ សូមចូលមើល គម្រោងវិធាន 20

ក្រោមវិធាន 20 របស់គណៈកម្មការ CPUC គម្រោងបញ្ចុះខ្សែភ្លើងក្រោមដីត្រូវបានផ្តួចផ្តើមឡើងដោយទីភ្នាក់ងាររដ្ឋាភិបាល (ឧ. ទីក្រុង ខោនធី) អ្នកអភិវឌ្ឍ ឬអតិថិជនម្នាក់ៗ។ វាត្រូវបានផ្តល់ហិរញ្ញប្បទានដោយប្រាក់ថ្លៃសេវាប្រើប្រាស់ មូលនិធិថ្លៃសេវារួមបញ្ចូលគ្នា និងចំណូលពន្ធក្នុងស្រុក ឬមូលនិធិឯកជន អាស្រ័យលើថាតើបទប្បញ្ញត្តិនៃវិធាន 20A វិធាន 20B ឬវិធាន 20C ត្រូវបានអនុវត្តដែរឬទេ។ គម្រោងបញ្ចុះខ្សែភ្លើងក្រោមដីដែលមិនមែនតាមវិធាន 20 ត្រូវបានជំរុញដោយការវាយតម្លៃរបស់ SCE តាមរយៈផែនការកាត់បន្ថយភ្លើងឆេះព្រៃ ដើម្បីកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃនៅក្នុងតំបន់ជាក់លាក់ណាមួយ។
គម្រោងដាក់ខ្សែភ្លើងក្រោមដីគឺជាគម្រោងដ៏ស្មុគស្មាញមួយ ហើយដោយសារតែបញ្ហានោះ ពេលវេលានៃការងារអាចផ្លាស់ប្ដូរនៅពេលដែលការងារដំណើរការទៅមុខ។ ជាធម្មតាការងារនឹងចាប់ផ្ដើមចាប់ពីម៉ោង 7 ព្រឹកដល់ម៉ោង 7 យប់ ថ្ងៃចន្ទដល់ថ្ងៃសុក្រ ហើយមានការងារម្តងម្កាលនៅចុងសប្ដាហ៍។ រយៈពេលនឹងដូចគ្នាសម្រាប់ការងារដាក់ខ្សែភ្លើងក្រោមដីដែរ ប៉ុន្តែអាចត្រូវការការងារ 24 ម៉ោងសម្រាប់ការខួងក្រោមដីនៅក្នុងទីតាំងមួយចំនួន។

យានជំនិះ SCE នឹងមានរូបសញ្ញារបស់ក្រុមហ៊ុន។ អ្នកណាដែលពាក់ព័ន្ធនឹងការងារនេះក៏នឹងពាក់បណ្ណសម្គាល់ផងដែរ។

ការងារបង្កើនភាពរឹងមាំនៃបណ្តាញអគ្គិសនីអាចតម្រូវឱ្យមានការចូលប្រើបរិវេណអចលនទ្រព្យបុគ្គលម្តងម្កាល ប៉ុន្តែនឹងមានការជូនដំណឹងជាមុនដល់ម្ចាស់អចលនទ្រព្យ។ យើងយល់ដឹងពីភាពតានតឹងដែលចរាចរណ៍អាចមានលើជីវិតរបស់យើងទាំងអស់គ្នា ហើយ SCE នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីក្រុងលើការផ្សព្វផ្សាយសាធារណៈជុំវិញផលប៉ះពាល់ចរាចរណ៍ ដើម្បីឱ្យយើងអាចប្រាកដបានថាអ្នករស់នៅតំបន់នោះរៀបចំផែនការធ្វើដំណើរ និងកិច្ចការប្រចាំថ្ងៃជុំវិញការបិទចរាចរណ៍។ យើងមិនអាចលុបបំបាត់ផលប៉ះពាល់នៃការបិទផ្លូវបានទេ ប៉ុន្តែយើងអាចកាត់បន្ថយការរំខាននេះដោយការផ្សព្វផ្សាយជាដំណឹង។

អាចមានការដាច់អគ្គិសនីនៅពេលដំឡើងខ្សែចម្លងដែលមានការគ្របដណ្តប់ ឬដាក់ខ្សែភ្លើងពីលើចូលក្រោមដី។ SCE ទទួលស្គាល់ថាការដាច់អគ្គិសនីបណ្ដោះអាសន្នអាចបង្កការរំខាន។ ការដាច់អគ្គិសនីទាំងនេះគឺចាំបាច់ដើម្បីធានាសុវត្ថិភាពកម្មករ និងសាធារណជន ខណៈពេលដែលការងារកំពុងដំណើរការ។ ការដាច់អគ្គិសនីទាំងនេះជាធម្មតាត្រូវបានគ្រោងទុក និងជូនដំណឹងដល់អតិថិជនជាមុន ដើម្បីកាត់បន្ថយការរំខាន។ SCE នឹងខិតខំជូនដំណឹងដល់អតិថិជនតាមទូរសព្ទ សារ អ៊ីមែល ឬសំបុត្រយ៉ាងហោចណាស់ 72 ម៉ោងមុនពេលមានការដាច់អគ្គិសនី ដើម្បីឲ្យអ្នកអាចចាត់វិធានការ ប្រុងប្រយ័ត្នចាំបាច់ បាន។ ទោះជាយ៉ាងណាក៏ដោយ សូមជ្រាបថាការកំណត់ពេលវេលាអាចផ្លាស់ប្តូរដោយហេតុផលសុវត្ថិភាព។ វាអាចទៅរួចថា ការដាច់អគ្គិសនីអាចត្រូវបានកំណត់ពេលឡើងវិញ លុបចោល ឬបញ្ចប់មុនពេលដែលបានគ្រោងទុក។ ការជូនដំណឹងនឹងរួមបញ្ចូលលេខការដាច់អគ្គិសនីដែលបានកំណត់ពេល ដែលអាចបញ្ចូលទៅក្នុង ផែនទីការដាច់អគ្គិសនី របស់ SCE ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុត។ 

ប្រសិនបើអ្នកជឿថា SCE ទទួលខុសត្រូវចំពោះការខូចខាតលើទ្រព្យសម្បត្តិរបស់អ្នកដែលកើតឡើងក្នុងអំឡុងពេលការងារបង្កប់ខ្សែភ្លើងក្រោមដី អ្នកអាចដាក់ពាក្យបណ្តឹងទាមទារសំណងបាន។ ផ្នែកទាមទារសំណងរបស់ SCE នឹងវាយតម្លៃបណ្ដឹងទាមទារសំណងតាមករណីនីមួយៗ។ អ្នកអាចស្វែងរកព័ត៌មានបន្ថែមអំពីការដាក់ពាក្យទាមទារសំណងដោយចូលទៅកាន់ sce.com/claims.