សេចក្តីជូនដំណឹងអំពីឯកជនភាព

ជារឿងសំខាន់ដែល Southern California Edison (SCE) ត្រូវការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ SCE ចង់ឱ្យអ្នកដឹងពីរបៀបដែលយើងប្រមូល ប្រើប្រាស់ ចែករំលែក និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។ ព័ត៌មានផ្ទាល់ខ្លួនមកពីអន្តរកម្មអាជីវកម្មរបស់យើងជាមួយអ្នក រួមទាំងការធ្វើទំនាក់ទំនងតាមរយៈកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់អ្នក ឬក្នុងនាមជាអតិថិជន SCE តាមរយៈហេដ្ឋារចនាសម្ព័ន្ធម៉ែត្រកម្រិតខ្ពស់របស់យើង។ យើងក៏ចង់ឱ្យអ្នកយល់ដឹងពីរបៀបដែលយើងអនុលោមតាមច្បាប់ស្តីឯកជនភាពរបស់អ្នកប្រើប្រាស់រដ្ឋកាលីហ្វ័រញ៉ា (CCPA)។

ដើម្បីជួយរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឱ្យមានសុវត្ថិភាព យើងធ្វើទំនាក់ទំនង និងអប់រំបុគ្គលិក SCE ជាប្រចាំអំពីសិទ្ធិឯកជនភាពរបស់អ្នក។ SCE ក៏អនុវត្តវិធានការសន្តិសុខព័ត៌មាន និងសន្តិសុខបច្ចេកវិទ្យាព័ត៌មាន ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនដែលយើងកំពុងថែរក្សាផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបដែល SCE ប្តេជ្ញាចិត្តក្នុងការការពារព័ត៌មានផ្ទាល់ខ្លួន សូមពិនិត្យមើលតំណភ្ជាប់ខាងក្រោម។