To view the PSPS Impacted Areas map we recommend using the latest version of Safari, Google Chrome, Firefox, or Microsoft Edge.
ការបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ - តើខ្ញុំរងផលប៉ះពាល់ដែរឬទេ?

នៅពេលដែលលក្ខខណ្ឌអាកាសធាតុបង្កើតហានិភ័យខ្ពស់ចំពោះភ្លើងឆេះព្រៃ យើងអាចនឹងបិទចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅសង្កាត់របស់អ្នក ដើម្បីការពារប្រព័ន្ធអគ្គីសនីរបស់យើង មិនឲ្យក្លាយជាប្រភពនៃការបញ្ឆេះភ្លើង។ ការដាច់អគ្គិសនីទាំងនេះត្រូវបានគេហៅថា ការបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។
មើល ផែនទីនៃការដាច់អគ្គិសនី អន្តរកម្មរបស់យើងដើម្បីមើលថាតើបច្ចុប្បន្ននេះ អ្នកកំពុងរងផលប៉ះពាល់ឬអត់ និងដើម្បីកំណត់ទីតាំងក្រុមការងារសហគមន៍ យានជំនិក និងមជ្ឈមណ្ឌលធនធានសហគមន៍របស់យើង។ ត្រឡប់មកពិនិត្យពេលក្រោយនៅទីនេះវិញសម្រាប់ទីតាំង និងម៉ោង ដែលជាធម្មតាត្រូវបានផ្តល់ជូន ឬធ្វើបច្ចុប្បន្នភាពនៅថ្ងៃមុនការបិទដែលអាចនឹងកើតឡើង។
ត្រូវប្រាកដថាក៏ពិនិត្យមើលធនធានដែលមានប្រយោជន៍ទាំងនេះ និងកម្មវិធីថែទាំអតិថិជន ដែលអាចជួយអ្នករៀបចំនិងរក្សាសុវត្ថិភាពផងដែរ។
ស្ថានភាព PSPS បច្ចុប្បន្ន
ថាមពលអគ្គិសនីត្រូវបានបិទ
- នៃអតិថិជន 5 លាននាក់របស់ SCE៖
- 0 (< 1%)
ការបិទថាមពលអគ្គិសនីក្រោមការពិចារណា
- ក្នុងចំណោមអតិថិជន 5 លាននាក់របស់ SCE៖
- 0 (0%)
កំណត់សំគាល់៖
1) ខណៈពេលដែលយើងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះតំបន់ដែលរងផលប៉ះពាល់ជាទៀងទាត់ ទិន្នន័យពេលវេលាពិតប្រាកដអាចត្រូវបានពន្យាពេលឬមានកំណត់ព្រោះលក្ខខណ្ឌតំបន់និងអាកាសធាតុមានភាពមិនស្ថិតស្ថេរនិងផ្លាស់ប្តូរឥតឈប់ឈរ។
2) ចំនួនអតិថិជនត្រូវបានគណនាតាមសៀគ្វីក្នុងខោនធីនីមួយៗ។ ប្រសិនបើសៀគ្វីមាននៅក្នុងខោនធីពីរឬច្រើន នោះយើងនឹងរាប់អតិថិជននៅក្នុងខោនធីនីមួយៗដែលនឹងនាំឱ្យមានចំនួនរាប់លើស។ ការរាប់ចុងក្រោយសម្រាប់ព្រឹត្តិការណ៍នីមួយៗមាននៅក្នុងរបាយការណ៍បន្ទាប់ពីព្រឹត្តិការណ៍កន្លងផុតទៅ ដែលអាចរកបាន នៅទីនេះ ។
ធនធានរបស់អតិថិជនក្នុងអំឡុងពេល PSPS
រថយន្ត ក្រុមការងារសហគមន៍របស់ SCE និងមជ្ឈមណ្ឌលធនធានសហគមន៍អាចរកបានដើម្បីជួយគាំទ្រដល់អតិថិជនក្នុងអំឡុងពេលនៃការផ្តាច់ថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ។ យើងខ្ញុំផ្តល់ជូនលទ្ធភាពចូលប្រើប្រាស់សេវារបស់ក្រុមបម្រើអតិថិជនរបស់យើង ព្រមទាំងកញ្ចប់ឧបករណ៍បង្កើតភាពធន់របស់អតិថិជន ដែលរួមមានព័ត៌មានអំពីព្រឹត្តិការណ៍ PSPS អាហារសម្រន់តិចតួច ទឹក ឧបករណ៍បង្កើតភាពធន់តូចតាច និងឧបករណ៍ការពារខ្លួន។ ព័ត៌មានលម្អិតអំពីទីតាំងនិងម៉ោងរបស់ប្រតិបត្តិការជាធម្មតានឹងត្រូវបានធ្វើបច្ចុប្បន្នភាពមួយថ្ងៃមុនពេលការកាត់ផ្តាច់ថាមពលអគ្គិសនីក្នុងព្រឹត្តិការណ៍ PSPS ដែលអាចកើតមានឡើង។ SCE អនុលោមតាមគោលការណ៍ណែនាំអំពី COVID-19 នានាដែលផ្តល់ជូនដោយទីភ្នាក់ងារសុខភាពរដ្ឋនិងក្នុងតំបន់។ ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីធនធានបន្ថែម ដើម្បីជាជំនួយដល់អ្នកក្នុងការត្រៀមខ្លួនសម្រាប់ពេលអាសន្នឬពេលដាច់អគ្គិសនី សូមចុចត្រង់នេះ។
បិទថាមពលអគ្គិសនីដើម្បីរក្សាសុវត្ថិភាពពីភ្លើងឆេះព្រៃ
នៅពេលមានស្ថានភាពអាកាសធាតុគ្រោះថ្នាក់នៅក្នុងតំបន់ដែលងាយនឹងឆេះ យើងប្រហែលជាត្រូវស្នើឱ្យមានព្រឹត្តិការណ៍ PSPS ។ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ទាំងនេះ យើងនឹងបិទចរន្តយ៉ាងរួសរាន់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃអគ្គិភ័យដើម្បីកាត់បន្ថយការគំរាមកំហែងនៃភ្លើងឆេះព្រៃ។ យើងទទួលស្គាល់ថាព្រឹត្តិការណ៍ PSPS បង្កើតឱ្យមានការលំបាកសម្រាប់អតិថិជន និងសហគមន៍ ជាពិសេសដោយសារមនុស្សជាច្រើននាក់ដែលកំពុងធ្វើការ និងសិក្សាពីផ្ទះដោយសារជំងឺរាតត្បាត COVID-19។ យើងបានលឺសារយ៉ាងច្បាស់ពីអតិថិជន និយតករ មន្ត្រីរដ្ឋាភិបាល និងដៃគូផ្នែកសុវត្ថិភាពសាធារណៈរបស់យើង ដែលតម្រូវឱ្យក្រុមហ៊ុនធ្វើកិច្ចការជាច្រើនទៀតដើម្បីកាត់បន្ថយតម្រូវការឱ្យមាន PSPS។ បច្ចុប្បន្ននេះ យើងកំពុងសម្លឹងមើលឱកាសក្នុងការពន្លឿនការចាក់ពង្រឹងបង្គោលបណ្តាញអគ្គិសនី ដើម្បីកាត់បន្ថយតម្រូវការឱ្យមានព្រឹត្តិការណ៍ PSPS និងហានិភ័យនៃភ្លើងឆេះព្រៃ។
តំណភ្ជាប់អនឡាញដែលទាក់ទង
- សៀគ្វីចំនួន ត្រូវបានជ្រើសរើសដើម្បីធ្វើការពង្រឹងសម្រាប់ PSPS
- បញ្ជីសៀគ្វីដែលទទួលរងផលប៉ះពាល់ញឹកញាប់ក្នុងឆ្នាំ 2020
- សុវត្ថិភាពភ្លើងឆេះព្រៃ
- កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភ្លើងឆេះព្រៃ
- ដំណឹងព្រមានអំពីការដាច់ចរន្តអគ្គិសនី PSPS
- អាកាសធាតុនិង PSPS
- ព្រឹត្តិការណ៍សុវត្ថិភាពសហគមន៍
- ទីតាំងមជ្ឈមណ្ឌលធនធានសហគមន៍ដែលអាចមានក្នុងអំឡុងព្រឹត្តិការណ៍ PSPS
- ធនធាននិងការគាំទ្ររបស់អតិថិជន
- ការកាត់បន្ថយគ្រោះមហន្តរាយភ្លើងឆេះព្រៃនិងសន្លឹកអង្គហេតុ PSPS
- Community Resource Guide
តើព្រឹត្តិការណ៍ PSPS ដំណើរការយ៉ាងដូចម្តេច?
នៅពេលការព្យាករណ៍បង្ហាញពីស្ថានភាពអាកាសធាតុកើនខ្ពស់ឡើង យើងនឹងចាប់ផ្តើមវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានចំពោះតំបន់ដែលរងផលប៉ះពាល់។ យើងនឹងវិភាគទិន្នន័យប្រវត្តិសាស្រ្តដើម្បីជួយព្យាករណ៍ពីលទ្ធភាពនៃភ្លើងឆេះព្រៃដែលកើតឡើង ការពិនិត្យមើលដំណឹងព្រមានអំពីអាកាសធាតុយ៉ាងជិតដិតពីសេវាអាកាសធាតុជាតិ (National Weather Service, NWS) និងត្រៀមការឆ្លើយតបចំពោះឧប្បត្តិហេតុប្រសិនបើចាំបាច់។
- ស្វែងយល់អំពីតួនាទី អាកាសធាតុ នៅក្នុង PSPS ។
- សូមអានសន្លឹកអង្គហេតុនៃ កត្តាដែលប្រើដើម្បី ធ្វើសេចក្តីសម្រេចចិត្តអំពី PSPS របស់យើងដើម្បីស្វែងយល់បន្ថែមទៀត។
- សម្រាប់ព័ត៌មានស៊ីជម្រៅ និងការវិភាគលើកត្តាដែលត្រូវបានពិចារណាក្នុងការសម្រេចឱ្យមានព្រឹត្តិការណ៍ PSPS សូមមើលនៅ sce.com/pspsdecisionmaking ហើយចូរពិនិត្យមើលឯកសារបច្ចេកទេសក្នុងការធ្វើសេចក្តីសម្រេច។
- សូមមើល ផែនការសកម្មភាព PSPS របស់ SCE សម្រាប់ព័ត៌មានលម្អិតថ្មីៗអំពីកិច្ចប្រឹងប្រែងក្នុងការកាត់បន្ថយហានិភ័យ និងផែនការ PSPS របស់យើង។
កំណត់ពេលវេលាជូនដំណឹងរបស់ PSPS

ការធ្វើផែនការនិងការពិនិត្យតាមដាន
- 4-7 ថ្ងៃមុន៖ នៅពេលយើងធ្វើការព្យាករណ៍អាកាសធាតុឡើងខ្លាំង យើងចាប់ផ្តើមរៀបចំផែនការសម្រាប់ PSPS ដែលអាចនឹងកើតឡើង។
- 3 ថ្ងៃមុន៖ យើងបញ្ជូនការជូនដំណឹងដំបូងអំពីការផ្ដាច់ចរន្តអគ្គិសនីដល់រដ្ឋាភិបាលក្នុងតំបន់និងរដ្ឋាភិបាលកុលសម្ព័ន្ធ មន្រ្តីសង្គ្រោះបន្ទាន់ អ្នកឆ្លើយតបដំបូង មន្ទីរពេទ្យនិងហេដ្ឋារចនាសម្ព័ន្ធនិងអ្នកផ្តល់សេវាកម្មសំខាន់ៗដទៃទៀត។
- 2 ថ្ងៃមុន៖ យើងផ្ញើការជូនដំណឹងដំបូងជូនអតិថិជននិងជូនដំណឹងថ្មីៗដល់រដ្ឋាភិបាលនិងទីភ្នាក់ងារក្នុងតំបន់។
- 1 ថ្ងៃមុន៖ យើងផ្ញើការជូនដំណឹងថ្មីៗរួមទាំងព័ត៌មានផ្សេងៗអំពីម៉ោងដាច់ដែលបានធ្វើបច្ចុប្បន្នភាព។
- 1-4 ម៉ោងមុន៖ នៅពេលដែលអាចធ្វើទៅបាន យើងផ្ញើការជូនដំណឹងថា ថាមពលអគ្គិសនីនឹងត្រូវដាច់។

ការដាច់ចរន្តអគ្គិសនីនិងការបើកដំណើរការឡើងវិញ
- បិទថាមពលអគ្គិសនី៖ យើងផ្ញើការជូនដំណឹងថាថាមពលអគ្គិសនីត្រូវបានបិទ។
- ការរៀបចំសម្រាប់ការភ្ជាប់ថាមពលអគ្គិសនីឡើងវិញ៖ យើងបញ្ជូនសេចក្ដីជូនដំណឹងមុនពេលការភ្ជាប់ថាមពលអគ្គិសនីឡើងវិញ។ ក្រុមនៅនឹងកន្លែងធ្វើការត្រួតពិនិត្យឧបករណ៍ដើម្បីកំណត់ថាវាមានសុវត្ថិភាពដែរឬទេក្នុងការបើកដំណើរការថាមពលអគ្គិសនីឡើងវិញ។
- ការបើកថាមពលអគ្គិសនីឡើងវិញ៖ យើងផ្ញើការជូនដំណឹងថាថាមពលអគ្គិសនីត្រូវបានបើកដំណើរការឡើងវិញហើយ។
- PSPS ទាំងអស់បានរួចរាល់ហើយ៖ យើងផ្ញើសេចក្ដីជូនដំណឹងដល់អតិថិជននៅលើសៀគ្វីដែលយើងលែងពិចារណា់ឱ្យមាន PSPS ទៀត។
ការបដិសេធ៖ ភាពមិនប្រក្រតីឬការចាប់ផ្តើមភ្លាមៗនៃលក្ខខណ្ឌនានាអាចជះឥទ្ធិពលដល់សមត្ថភាពរបស់យើងក្នុងការផ្តល់ការជូនដំណឹងជាមុនដល់អតិថិជន។ ការជូនដំណឹងផ្សេងទៀតអាចកើតឡើងនៅពេលចាំបាច់ដើម្បីជូនដំណឹងដល់អតិថិជន។
តើខ្ញុំត្រូវរៀបចំសម្រាប់ព្រឹត្តិការណ៍ PSPS យ៉ាងដូចម្ដេច?
ចាប់ផ្តើមរៀបចំផែនការថ្ងៃនេះ
ស្វែងយល់ពីវិធីដំឡើងឧបករណ៍ផ្គត់ផ្គង់ពេលដាច់ចរន្តអគ្គិសនី ត្រៀមរៀបចំផ្ទះរបស់អ្នកសម្រាប់ការដាច់ចរន្តអគ្គិសនីនាពេលអនាគតនិងរក្សាសុវត្ថិភាពនៅពេលមានការដាច់ចរន្តអគ្គិសនីកើតឡើង។
ពឹងផ្អែកលើឧបករណ៍វេជ្ជសាស្រ្ត?
ប្រសិនបើអ្នកជាអតិថិជន ជាអ្នកជំងឺនៅមូលដ្ឋាន និងពឹងផ្អែកលើឧបករណ៍វេជ្ជសាស្រ្តដែលប្រើអគ្គិសនី នោះអ្នកគួរតែមានគម្រោងក្នុងការមានប្រភពថាមពលអគ្គិសនីបម្រុងទុក ដូចជាការផ្គត់ផ្គង់ថាមពលអគ្គិសនីដែលមិនមានការកាត់ផ្ដាច់ ឬទីតាំងបម្រុងទុកក្នុងករណីនៃការកាដាច់ថាមពលអគ្គិសនីមួយ។
ចង់បានព័ត៌មានបន្ថែម?
សម្រាប់ព័ត៌មានជំនួយបន្ថែមនិងធនធាននានា សូមចូលទៅកាន់៖
ទាក់ទងសេវាកម្មអតិថិជន
សេវាកម្មអតិថិជន៖ 1-800-655-4555
ESPAÑOL: 1-800-441-2233
한국어: 1-800-628-3061
中文: 1-800-843-8343
TIẾNG VIỆT: 1-800-327-3031
ភាសាខ្មែរ៖ 1-800-843-1309
ទូរសព្ទទៅលេខ 1-800-655-4555 សម្រាប់ការគាំទ្ររបស់អតិថិជននៅក្នុងភាសាផ្សេងទៀតរួមទាំង តាហ្គាស់ ភាសាអារ៉ាប់ បារាំង អាល្លឺម៉ង់ រុស្ស៊ី អាមេនី ពុនចាជ ហ្វាស៊ី និងជប៉ុន។
Still have questions? Try Ask SCE.