តើដំណាក់កាលការងារគម្រោងដែលបានគ្រោងទុកមានអ្វីខ្លះ?
1. ការរចនា
ក្នុងដំណាក់កាលរចនា SCE កំណត់ជម្រើសល្អបំផុតសម្រាប់ការពង្រឹងដោយផ្អែកលើប្រវត្តិការដាច់អគ្គិសនី ទីតាំងសៀគ្វី និងតំបន់ជុំវិញ រួមទាំងរុក្ខជាតិនៅជិតឧបករណ៍ និងលក្ខខណ្ឌអាកាសធាតុកន្លងមក។ ការវិភាគនេះគឺជាជំហានសំខាន់មួយដើម្បីកំណត់ប្រភេទការងារដែលអាចបញ្ចប់បាននៅតំបន់ដែលបានស្នើឡើង និងព័ត៌មានលម្អិតដែលត្រូវការដើម្បីកំណត់វិសាលភាពនៃការងារ។
2. ការអនុញ្ញាត
ក្រោយការកំណត់វិសាលភាពនៃការងាររួច SCE អាចកំណត់ថាតើត្រូវការការអនុញ្ញាតឬអត់។ គម្រោងភាគច្រើនតម្រូវឱ្យមានលិខិតអនុញ្ញាតយ៉ាងហោចណាស់មួយសម្រាប់ការបិទផ្លូវ ជាធម្មតាពីទីក្រុង ខោនធី ឬ Caltrans។ លក្ខខណ្ឌតម្រូវលិខិតអនុញ្ញាតបន្ថែមគឺអាស្រ័យលើទីតាំងរបស់គម្រោង។ លក្ខខណ្ឌទាំងនោះអាចរួមមានលិខិតអនុញ្ញាតខាងដីរបស់រដ្ឋ និងសហព័ន្ធ ការអនុញ្ញាតខាងបរិស្ថាន សិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិឯកជន ការអនុញ្ញាតរបស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ឬការអនុញ្ញាតសិទ្ធិផ្លូវដែក។ ការអនុម័តលិខិតអនុញ្ញាតអាចចំណាយពេលខ្លីត្រឹមតែពីរខែ ឬដំណើរការអាចយូរជាងនេះច្រើន។
3. ការសាងសង់
ការងារអាចត្រូវបានកំណត់កាលវិភាគ ហើយការសាងសង់អាចចាប់ផ្ដើមបានបន្ទាប់ពីទទួលបានលិខិតអនុញ្ញាតដែលត្រូវការទាំងអស់។ ក្នុងករណីភាគច្រើន ការងារនេះនឹងតម្រូវឱ្យមានការដាច់អគ្គិសនីនៅចុងបញ្ចប់នៃការសាងសង់ នៅពេលដែលថាមពលត្រៀមរួចរាល់សម្រាប់ប្តូរពីខ្សែលើបង្គោលដែលមិនមានការគ្របដណ្តប់ ទៅជាខ្សែចម្លងដែចលមានការគ្របដណ្តប់ ឬខ្សែក្រោមដី។ យើងនឹងជូនដំណឹងដល់អតិថិជនជាមុន ប្រសិនបើមានការដាច់អគ្គិសនី។