តើអ្នកផ្តល់ដំណោះស្រាយថាមពលបម្រុងទុកសម្រាប់អតិថិជនទេ?
យើងផ្តល់ជូននូវធនធាន និងការគាំទ្រ ដើម្បីជួយអតិថិជនរៀបចំសម្រាប់ភាពអាសន្ន និងការដាច់អគ្គិសនីដែលអាចកើតមាន រួមទាំងដំណោះស្រាយថាមពលបម្រុង និងប្រាក់បង្វិលមកវិញសម្រាប់ឧបករណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ប្រសិនបើអ្នករស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីការផ្តាច់អគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ (PSPS) ប្រាក់បង្វិលមកវិញមានផ្តល់ជូននៅក្នុង ទីផ្សារ SCE សម្រាប់ឧបករណ៍សាកថាមពលចល័ត និងម៉ាស៊ីនភ្លើង។ ឧបករណ៍សាកថាមពលចល័ត អាចរក្សាឱ្យឧបករណ៍តូចៗ ដូចជាកុំព្យូទ័រយួរដៃ ទូរសព្ទ ថេប្លេត និងរ៉ោតទ័រមួយចំនួន ដំណើរការបានក្នុងអំឡុងពេលការដាច់អគ្គិសនី។ ម៉ាស៊ីនភ្លើងចល័ត ផ្ដល់ថាមពលបម្រុងទុកសម្រាប់គ្រឿបបរិក្ខារប្រើប្រាស់ក្នុងផ្ទះ និងឧបករណ៍ធំៗ ដូចជាទូទឹកកក ភ្លើងបំភ្លឺ ម៉ាស៊ីនកម្តៅ ប្រព័ន្ធខ្យល់ចេញចូល ម៉ាស៊ីនត្រជាក់ និងច្រើនទៀត។
ស្វែងរកគន្លឹះសម្រាប់ការប្រើប្រាស់ ម៉ាស៊ីនភ្លើងរបស់អ្នកដោយសុវត្ថិភាព។
កម្មវិធី Critical Care Backup Battery (CCBB) របស់យើងផងដែរផ្តល់ជូនអាគុយបម្រុងទុកចល័តដោយឥតគិតថ្លៃ ដែលអាចផ្ដល់ថាមពលដល់ឧបករណ៍វេជ្ជសាស្រ្តរបស់អ្នកក្នុងអំឡុងពេលដាច់អគ្គិសនី ឬការដាច់អគ្គិសនីយូរអង្វែងផ្សេងទៀត។ ស្វែងយល់បន្ថែមអំពីលក្ខណៈសម្បត្តិនៅ sce.com/ccbb។