តើខ្ញុំអាចស្វែងរកព័ត៌មានបន្ថែម ឬព័ត៌មានលម្អិតអំពីការងារសាងសង់ក្រោមដីនៅឯណា? តើលិខិតអនុញ្ញាតបែបណាខ្លះត្រូវបានទទួលដើម្បីបំពេញការងារនេះ?
គេហទំព័រគម្រោងបង្កប់ខ្សែភ្លើងក្រោមដីតាមគោលដៅរបស់ SCE ផ្តល់ផែនទីតាមខោនធី សម្រាប់វិសាលភាពនៃការងារ ដែលយើងកំពុងរៀបចំផែនការនៅក្នុងសហគមន៍ផ្សេងៗ។ ដំណាក់កាលផ្សេងៗគ្នានៃការងារបង្កប់ខ្សែភ្លើងក្រោមដីនឹងតម្រូវឱ្យមានលិខិតអនុញ្ញាតផ្សេងៗគ្នា។ ក្នុងដំណាក់កាលរៀបចំផែនការ SCE នឹងចាប់ផ្ដើមដាក់ពាក្យសុំលិខិតអនុញ្ញាតដំបូងជាមួយទីក្រុង ខោនធី និង CalTrans។ យើងក៏នឹងផ្តួចផ្តើមលក្ខខណ្ឌតម្រូវសម្រាប់ដី និងបរិស្ថានរបស់រដ្ឋាភិបាលផងដែរ។ នៅពេលយើងចាប់ផ្ដើមដំណាក់កាលកំណត់កាលវិភាគ យើងនឹងអនុវត្តដំណើរការស្នើសុំលិខិតអនុញ្ញាត និងសិទ្ធិចូលប្រើដីអ្នកដទៃលក្ខណៈស្តង់ដាអនុវត្តដំណើរការត្រួតពិនិត្យខាងបរិស្ថាន និងទទួលបានលិខិតអនុញ្ញាតពីទីភ្នាក់ងារបន្ថែម ប្រសិនបើចាំបាច់។ ការសាងសង់ក្រោមដីតម្រូវឱ្យមានការរំខាននៅតាមបណ្តោយផ្លូវទាំងមូល ដែលអាចតម្រូវឱ្យមានការយល់ព្រមពីទីភ្នាក់ងារ និងយុត្តាធិការជាច្រើន ក៏ដូចជាការពិនិត្យឡើងវិញ និងការអនុម័តយ៉ាងទូលំទូលាយបន្ថែមទៀត។