ដំណឹងព្រមានអំពីការបិទថាមពលអគ្គិសនីដើម្បីសុវត្ថិភាពសាធារណៈ

ទទួលបានដំណឹងព្រមានរបស់ PSPS

មានវិធីមួយចំនួន ដែលអ្នកអាចទទួលបានការជូនដំណឹងអំពីការដាច់អគ្គិសនីរបស់ PSPS។ ខាងក្រោមនេះ គឺជាជម្រើសមួយចំនួន ដើម្បីចុះឈ្មោះសម្រាប់ការជូនដំណឹង PSPS ដោយការប្រើអាសយដ្ឋានរបស់អ្នក។

SCE ដំណឹងដាស់តឿនដល់អតិថិជន (ត្រូវបានណែនាំសម្រាប់អ្នកកាន់គណនី SCE)

តើអ្នកមានគណនី SCE ឬទេ? អ្នកអាចចុះឈ្មោះសម្រាប់ការដាច់ភ្លើងនិងដំណឹងដាស់តឿនអំពី PSPS សម្រាប់ទីតាំងអាសយដ្ឋានជាក់លាក់របស់អ្នកដោយការធ្វើបច្ចុប្បន្នភាពព័ត៌មានទំនាក់ទំនងនិងចំណូលចិត្តអំពីដំណឹងដាស់តឿននៅក្នុង គណនីរបស់ខ្ញុំ។ ជ្រើសរើសទទួលដំណឹងដាស់តឿនរបស់អ្នកតាមរយៈអ៊ីមែល សារជាអក្សរឬតាមការហៅទូរសព្ទ។ អ្នកអាចបន្ថែមសមាជិកគ្រួសារឬមិត្តភក្តិបន្ថែម ឱ្យទទួលបានការជូនដំណឹងអំពីគណនី រួមទាំងដំណឹងដាស់តឿនអំពីការដាច់ភ្លើងសម្រាប់ទីតាំងអាសយដ្ឋានជាក់លាក់របស់អ្នក។

 

ការជូនដំណឹងអំពីអាសយដ្ឋានរបស់ PSPS (ណែនាំសម្រាប់ម្ចាស់គណនីដែលមិនមែនជា SCE)

ការជូនដំណឹងទាំងនេះមានប្រយោជន៍សម្រាប់អ្នកជួលពាណិជ្ជកម្ម និងលំនៅដ្ឋាន ដែលមិនបានរក្សាទុកគណនីសេវាកម្ម SCE ផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់អ្នកមើលថែ សម្រាប់អ្នកធ្វើដំណើរញឹកញាប់ និងសម្រាប់អ្នកផ្តល់សេវាកម្មនានា។ ដើម្បីចុះឈ្មោះទទួលបានការជូនដំណឹងអំពីអាសយដ្ឋាន PSPS តាមការហៅទូរសព្ទដោយសំឡេង និង/ឬសារជាអក្សរ សូមចុច ទីនេះ។ សូមចំណាំថា ថ្លៃផ្ញើសារ និងទិន្នន័យស្តង់ដារនឹងត្រូវអនុវត្ត។

ដើម្បីជួយបន្តឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលបិទចរន្អអគ្គិសនី

ប្រសិនបើអ្នក ឬអ្នកណាម្នាក់ក្នុងគ្រួសាររបស់អ្នកប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដើម្បីទ្រទ្រង់ជីវិត ឬអាស្រ័យលើអគ្គិសនីដើម្បីគ្រប់គ្រងស្ថានភាពសុខភាព ហើយបច្ចុប្បន្ននេះមិនបានចុះឈ្មោះចូលក្នុងកម្មវិធី Medical Baseline ទេនោះ វាមានសារៈសំខាន់ខ្លាំងណាស់ដែលថា អ្នកត្រូវអនុញ្ញាតឱ្យយើងដឹង។  តាមរបៀបនោះ យើងនឹងចាត់វិធានការបន្ថែមដើម្បីជូនដំណឹងដល់អ្នកអំពីការដាច់អគ្គិសនីក្នុងព្រឹត្តិការណ៍ PSPS ក្នុងតំបន់របស់អ្នក ដែលអាចនាំឱ្យផ្ទះរបស់អ្នកបាត់បង់ចរន្តអគ្គិសនី។  
 
ចូរបំពេញទម្រង់បែបបទបញ្ជាក់ដោយខ្លួនឯងខាងក្រោមនេះដូច្នេះហើយ យើងអាចដាក់កំណត់ចំណាំនៅលើគណនីរបស់អ្នកបាន។  ប្រសិនបើការដាច់អគ្គិសនីក្នុងព្រឹត្តិការណ៍ PSPS កើតឡើង យើងនឹងដឹងថាត្រូវបញ្ជូនអ្នកតំណាងទៅកាន់ផ្ទះរបស់អ្នកដើម្បីទាក់ទង ប្រសិនបើយើងមិនអាចទាក់ទងអ្នកតាមអ៊ីមែល ការហៅទូរសព្ទជាសំឡេង ឬសារជាអក្សរទេនោះ។
 
ទម្រង់បែបបទបញ្ជាក់ដោយខ្លួនឯង ដែលអ្នកបំពេញនេះ មានប្រសិទ្ធភាពត្រឹមតែ 90 ថ្ងៃប៉ុណ្ណោះ។ វាមិនបន្តឡើងវិញដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែអ្នកអាចដាកស្នើទម្រង់បែបបទនេះឡើងវិញដើម្បីបន្តវា។ 

ប្រសិនបើនរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកមានស្ថានភាពរ៉ាំរ៉ៃ ឬជាអចិន្ត្រៃយ៍ ដែលតម្រូវឱ្យប្រើប្រាស់ឧបករណ៍ដំណើរការដោយអគ្គិសនីរយៈពេលយូរ សូមចូលទៅកាន់ sce.com/mbl ដើម្បីរកមើលថាតើអ្នកមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធី Medical Baseline របស់យើងដែរឬទេនោះ។