កម្មវិធីអាគុយបម្រុងសម្រាប់អ្នកមានជំងឺធ្ងន់

""

កម្មវិធីអាគុយបម្រុងសម្រាប់ការថែទាំសុខភាពចាំបាច់

ការផ្តល់ជូនថាមពលដែលអាចពឹងពាក់បាន និងការរក្សាអតិថិជនឱ្យមានសុវត្ថិភាពគឺជាអាទិភាពចម្បងមួយ។ យើងខ្ញុំប្តេជ្ញាចិត្តក្នុងការជួយគ្រួសារដែលត្រូវការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដែលដំណើរការដោយចរន្តអគ្គិសនី ឱ្យត្រៀមខ្លួនរួចរាល់សម្រាប់ការដាច់អគ្គិសនីដែលមិនបានរំពឹងទុក។ កម្មវិធីអាគុយបម្រុងសម្រាប់ការថែទាំសុខភាពចាំបាច់ (CCBB) ផ្តល់ជូនអ្នកនូវអាគុយបម្រុងដែលផ្លាស់ទីបានដោយឥតគិតថ្លៃ ដើម្បីផ្គត់ផ្គង់ថាមពលដល់ឧបករណ៍វេជ្ជសាស្ត្ររបស់អ្នកក្នុងព្រឹត្តិការណ៍នៃការដាច់អគ្គិសនី។ ហើយ ប្រសិនបើការដាច់អគ្គិសនីគឺជាករណីអាសន្ន ដែលតម្រូវឱ្យអ្នកផ្លាស់ប្តូរទីលំនៅ ថាមពលបណ្តោះអាសន្ន ដែលអាចយកតាមខ្លួនបានមួយនេះអាចជួយបាន ពេលអ្នកទៅកាន់ទីសុវត្ថិភាព។

Expose as Block
No

តើអ្នកណាមានសិទ្ធិចូលរួមក្នុងកម្មវិធី CCBB ? *

អ្នកអាចនឹងមានលក្ខណៈសម្បត្តិសក្តិសមពីដើមមកប្រសិនបើអ្នករស់នៅក្នុង តំបន់ដែលមានហានិភ័យភ្លើងឆេះខ្ពស់ ហើយក៏៖

  • បានចុះឈ្មោះក្នុង កម្មវិធី Medical Baselineដែលតម្រូវឱ្យមានការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្រដែលដំណើរការដោយថាមពលអគ្គិសនីជាប្រចាំ ឬប្រើឧបករណ៍វេជ្ជសាស្ត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយផ្សេងទៀត។
    និង...
    បានចុះឈ្មោះក្នុងកម្មវិធី អត្រាជំនួសសម្រាប់ថាមពលនៅ California (CARE) ឬកម្មវិធី ជំនួយអត្រាថ្លៃថាមពលប្រើប្រាស់សម្រាប់គ្រួសារ (FERA)។ ស្វែងយល់បន្ថែម >

តើកម្មវិធី CCBB មានរួមបញ្ចូលអ្វីខ្លះ?

ព្រមជាមួយនឹងអាគុយបម្រុងដែលប្រើថាមពលស្អាត ដែលអាចសាកភ្លើងឡើងវិញបាន និងដែលអាចយកតាមខ្លួនបានហើយ កម្មវិធីផ្តល់ជូនកញ្ចប់បន្ទះសូឡាសម្រាប់សមត្ថភាពសាកថ្មបន្ថែម។ អាគុយមានច្រើនទំហំដើម្បីផ្តល់ថាមពលជាបណ្តោះអាសន្នដល់ឧបករណ៍វេជ្ជសាស្ត្រចាំបាច់នានា ហើយព្រមជាមួយនឹងបន្ទះសូឡា ឧបករណ៍ទាំងនេះត្រូវបានចែកចាយនិងដំឡើងដោយមិនគិតថ្លៃដល់អតិថិជនដែលមានសិទ្ធិទទួលបាន។ អាគុយទាំងអស់មានការធានារយៈពេល 3 ឆ្នាំ។

តើឧបករណ៍វេជ្ជសាស្រ្តអ្វីខ្លះ ដែលអាគុយបម្រុងប្រើជាមួយបាន?

អាស្រ័យទៅលើទំហំបន្ទុករបស់អាគុយ ថាមពលបម្រុងជាបណ្តោះអាសន្នអាចផ្តល់ការផ្គត់ផ្គង់ដល់ឧបករណ៍ដូចជាម៉ាស៊ីនស្ពុងថ្នាំ ការសាកថ្មរទះរុញប្រើអគ្គិសនី ឧបករណ៍ជួយដកដង្ហើម ឬឧបករណ៍វេជ្ជសាស្ត្រផ្សេងទៀត។ សូមមើលបញ្ជីឧបករណ៍វេជ្ជសាស្ត្រដែលមានលក្ខណៈសក្តិសម

តើកម្មវិធី CCBB មានដំណើរការយ៉ាងដូចម្តេច?

អ្នកម៉ៅការដែលមានអជ្ញាបណ្ណអនុញ្ញាតរបស់យើងនឹងនិយាយជាមួយអ្នកតាមទូរសព្ទដើម្បីផ្ទៀងផ្ទាត់សិទ្ធិទទួលបានកម្មវិធីរបស់អ្នក កំណត់ទំហំអាគុយដែលសមរម្យសម្រាប់ឧបករណ៍វេជ្ជសាស្ត្របច្ចុប្បន្នរបស់អ្នក និងរៀបចំការណាត់ជួបដើម្បីធ្វើការចែកចាយជូន។ ដូចអាគុយផងដែរ កម្មវិធីនឹងផ្តល់ជូនដល់អ្នកដោយឥតគិតថ្លៃចំពោះការចែកចាយ និងការដំឡើង ដែលរួមបញ្ចូលទាំងការពិនិត្យវាយតម្លៃប្រតិបត្តិការសាមញ្ញ និងការថែទាំឧបករណ៍ផងនោះ។

កុំឱ្យឱកាសនេះខកខានឱ្យសោះ។

ប្រសិនបើអ្នកបានទទួលសំបុត្រមួយច្បាប់តាមប្រៃសណីយ៍ អ្នកអាចនឹងមានលក្ខណៈសម្បត្តិសក្តិសមជាមុនស្រេចសម្រាប់កម្មវិធីនេះ។ ចូរទូរសព្ទទៅកាន់អ្នកម៉ៅការក្នុងតំបន់របស់អ្នក ដែលមានចុះក្នុងសំបុត្រនោះ។ ប្រសិនបើអ្នកមានសំណួរអ្វីមួយអំពីកម្មវិធី ចូរទូរសព្ទមកយើងខ្ញុំតាមលេខ 1-800-736-4777

មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ CCBB មែនទេ?

ស្វែងយល់អំពីកម្មវិធីមើលថែអតិថិជន ដែលយើងខ្ញុំផ្តល់ជូនអតិថិជនដែលមានសិទ្ធិទទួលបានកម្មវិធី រួមមាន ដំណោះស្រាយថាមពលបម្រុង និង ប្រាក់បង្វិលមកវិញ សម្រាប់ដំណោះស្រាយថាមពលអគ្គិសនី និងម៉ាស៊ីនភ្លើង។

ស្វែងយល់បន្ថែមអំពីសម្ភារ ធនធាន និងកម្មវិធីផ្សេងៗទៀត

* កម្មវិធីអាគុយបម្រុងសម្រាប់ការថែទាំសុខភាពចាំបាច់ទទួលបានថវិកាពីអ្នកបង់ប្រាក់សេវាផ្គត់ផ្គង់ក្នុងលំនៅដ្ឋានតាមអត្រាប្រើនៃរដ្ឋ California និងផ្តល់ជូនដោយ Southern California Edison នៅក្រោមការឧបត្ថម្ភគាំទ្រពី គណៈកម្មការត្រួតពិនិត្យសេវាផ្គត់ផ្គង់ក្នុងលំនៅដ្ឋានរបស់រដ្ឋ California ។ ការដាក់កម្រិត និងដែនកំណត់របស់កម្មវិធីបន្ថែមអាចនឹងមាន។ សេវាកម្មមិនមាននៅក្នុងគ្រប់តំបន់ទាំងអស់នោះទេ។ សេវាកម្មត្រូវបានផ្តល់ជូនដោយផ្អែកលើមូលដ្ឋាន អ្នកមកមុន បានមុន រហូតទាល់តែថវិកាត្រូវបានចំណាយអស់ ឬកម្មវិធីត្រូវបានបញ្ឈប់។ កម្មវិធីអាចនឹងមានការប្រែប្រួល ឬត្រូវបញ្ចប់ដោយមិនមានការជូនដំណឹងទុកជាមុន។ អ្នកប្រើប្រាស់នៅរដ្ឋ California មិនមានកាតព្វកិច្ចត្រូវជាវសេវាកម្មដែលគិតថ្លៃពេញ ឬសេវាកម្មដទៃទៀត ដែលមិនទទួលបានថវិកាពីកម្មវិធីនេះទេ។ កម្មវិធីនេះមានសម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួលផ្ទះនៅ។ អ្នកជួលផ្ទះអាចនឹងត្រូវទទួលឱ្យបានលិខិតអនុញ្ញាតជាលាយលក្ខណ៍អក្សរពីម្ចាស់ផ្ទះ មុនពេលសេវាកម្មត្រូវបានចែកចាយទៅជូន។